អ៊ីរ៉ង់ប្រកាសអាសន្ន គ្រោងវាយប្រហារក្រុមហ៊ុន Nvidia, Apple និង Google ដើម្បីសងសឹកអាមេរិក

យោងតាមការបង្ហោះនៅលើបណ្តាញ Telegram ដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា កងកម្លាំងអ៊ីរ៉ង់បានចាត់ទុកក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកថាជា «គោលដៅស្របច្បាប់»។ បញ្ជីខ្មៅដែលត្រូវបានប្រកាសនោះរួមមានឈ្មោះក្រុមហ៊ុនល្បីៗជាច្រើនដូចជា Nvidia, Apple, Microsoft, Google, Intel, Cisco, និង Tesla ជាដើម។ អ៊ីរ៉ង់បានព្រមានយ៉ាងដាច់អហង្ការថា៖ «សម្រាប់រាល់ការធ្វើឃាតដែលកើតឡើង ក្រុមហ៊ុនអាមេរិកមួយនឹងត្រូវបំផ្លាញចោល»។
តាមការគ្រោងទុក ការវាយប្រហារនេះត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅម៉ោង ៨ យប់ ថ្ងៃពុធ ទី១ ខែមេសា (ម៉ោងនៅទីក្រុងតេអេរ៉ង់) ដែលត្រូវនឹងម៉ោងប្រហែល ១២:៣០ រសៀល នៅភាគខាងកើតសហរដ្ឋអាមេរិក។ ក្នុងសារព្រមាននោះ អ៊ីរ៉ង់ក៏បានបង្គាប់ឱ្យបុគ្គលិកដែលធ្វើការក្នុងក្រុមហ៊ុនទាំងនោះចាកចេញពីកន្លែងធ្វើការជាបន្ទាន់ ដើម្បីការពារអាយុជីវិត។
ជុំវិញការគំរាមកំហែងនេះ អ្នកនាំពាក្យក្រុមហ៊ុន Intel បានថ្លែងប្រាប់សារព័ត៌មាន CNBC ថា ក្រុមហ៊ុនកំពុងចាត់វិធានការយ៉ាងសកម្មដើម្បីការពារសុវត្ថិភាពបុគ្គលិក និងទីតាំងការងាររបស់ខ្លួននៅមជ្ឈិមបូព៌ា។ លោក James Henderson នាយកប្រតិបត្តិក្រុមហ៊ុនគ្រប់គ្រងហានិភ័យ Healix បានលើកឡើងថា នេះគឺជាសញ្ញាអាសន្នដែលបង្ហាញថា ក្នុងជម្លោះសម័យទំនើប មជ្ឈមណ្ឌលទិន្នន័យ (Data Centers) និងប្រព័ន្ធខ្លោដ (Cloud Platforms) បានក្លាយជាសមរភូមិយុទ្ធសាស្ត្រមិនចាញ់ទីតាំងយោធាឡើយ។
ស្ថានភាពនេះកើតឡើងចំពេលដែលតំបន់មជ្ឈិមបូព៌ាកំពុងឆេះឆួលដោយសារជម្លោះប្រដាប់អាវុធ។ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ដ្រូន និងមីស៊ីលជាង ៣,០០០ គ្រាប់ត្រូវបានបាញ់បង្ហោះនៅក្នុងតំបន់ ចាប់តាំងពីជម្លោះបានផ្ទុះឡើង។ ក្នុងសប្តាហ៍ទីប្រាំនៃសង្គ្រាមនេះ ចំនួនអ្នកស្លាប់ទាំងភាគីអ៊ីរ៉ង់ និងអាមេរិកបានបន្តកើនឡើង ខណៈដែលតម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងខែនេះ។
នៅយប់ថ្ងៃពុធនេះដែរ ប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងថ្លែងសុន្ទរកថាទៅកាន់ជាតិជុំវិញបញ្ហាសង្គ្រាមនៅអ៊ីរ៉ង់នេះ បន្ទាប់ពីលោកបានបង្ហើបថា កងកម្លាំងអាមេរិកអាចនឹងដកចេញពីអ៊ីរ៉ង់ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ ប្រសិនបើកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេច។ ទោះជាយ៉ាងណាក៏ដោយ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះចំណាត់ការសងសឹករបស់អ៊ីរ៉ង់មកលើវិស័យបច្ចេកវិទ្យា ដែលអាចនឹងបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងសន្តិសុខឌីជីថលសកល៕
វីឡា លក់
$490,500
bed 4 បន្ទប់គេង ·
bathtub 5 បន្ទប់ទឹក
square_foot 15m x 23m
location_on អូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ
វីឡា កូនកាត់
$111,600
bed 3 បន្ទប់គេង·
bathtub 4 បន្ទប់ទឹក
square_foot 5.3m x 14.2m
location_on ប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ
លក់បន្ទាន់
$65,800
bed 4 បន្ទប់គេង·
bathtub 4 បន្ទប់ទឹក
square_foot 4.2m x 13m
location_on ផ្សារព្រៃទា, សង្កាត់ចោមចៅ 3 ខណ្ឌពោធិ៍សែនជ័យ, ភ្នំពេញ
វីឡា កូនកាត់
$580,500
bed 20 បន្ទប់ជួល
bathtub20 បន្ទប់ទឹក
square_foot 8.2m x 54m
location_on ផ្សារគីឡូលេខ ៦, សង្កាត់គីឡូលេខ ៦ ខណ្ឌឬស្សីកែវ, ភ្នំពេញ
