BLPOST9 តួនាទី និងកាតព្វកិច្ចមហាសាលរបស់យុវជន ក្នុងការសាងសេដ្ឋកិច្ច និងការពារបូរណភាពទឹកដី - blpost9

តួនាទី និងកាតព្វកិច្ចមហាសាលរបស់យុវជន ក្នុងការសាងសេដ្ឋកិច្ច និងការពារបូរណភាពទឹកដី

ទំពាំងស្នងឬស្សី
យុវជនកម្ពុជា ត្រូវមានភារកិច្ចទទួលខុសនឹងការពារប្រទេសជាតិ នឹងអ្នកបន្តវេនសម្រាប់បច្ឆាជនបន្តៗទៀត
💡 ចំណុចស្នូលនៃយុវជន
  • សីលធម៌ និងគុណធម៌ ការរក្សាសតិសម្បជញ្ញៈ និងការចេះសាមគ្គីភាព។
  • ភក្តីភាពចំពោះកាតព្វកិច្ច ការខិតខំប្រឹងប្រែងរៀនក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មទំនើបៗ
  • ស្មារតីស្នេហាជាតិ ការត្រៀមខ្លួនធ្វើពលិកម្មដើម្បីការពារបូរណភាពទឹកដី។
យុវជនខ្មែរទាំងអស់ទោះប្រុសក្តីស្រីក្តី ជាកម្លាំងមួយផ្នែកយ៉ាងសំខាន់ ក្នុងការបម្រើប្រទេសជាតិមាតុភូមិ។ យុវជនយើងត្រូវតាំងសតិសម្បជញ្ញៈ ឱ្យភ្ញាក់រលឹកជានិច្ច ព្រមទាំងមានសតិអារម្មណ៍ខ្ពង់ខ្ពស់ប្រសើរឧត្តុង្គឧត្តម ត្រូវមានសណ្តានចិត្តចេះសន្តោស មានអធ្យាស្រ័យបរិសុទ្ធហ្មត់ហ្មង ចេះសាមគ្គីជិតស្និទ្ធស្រឡាញ់រាប់អានមិត្តភ័ក្តិ មិនប្រទូស្តមិត្តឬប្រមាថមើលងាយយុវជនដទៃទៀត មិនសេពគប់ស្ម័គ្រស្មោះជាមួយមនុស្សពាលអបលក្ខណ៍ និងប្រព្រឹត្តល្បែងពាលា ដែលនាំមកនូវទោសពៃរ៍ដល់ខ្លួនឡើយ។ នៅតាមជនបទស្រែចម្ការឬនៅតាមរោងចក្រឧស្សាហកម្ម យុវជនជាកសិករឬកម្មករ ត្រូវតែបញ្ចេញសមត្ថភាពឱ្យអស់ពីចិត្ត ប្រឹងប្រែងរវាសរវៃប្រកបការងារ ដែលជាកាតព្វកិច្ចរបស់ខ្លួន មិនស្ទាក់ស្ទើរឬត្អូញត្អែរ ខិតខំបង្កើតផលិតផលគ្រប់ជំពូក ឱ្យបានសម្បូរបែបច្រើនជាអនេកប្បការ ដើម្បីសាងសេដ្ឋកិច្ចជាតិឱ្យបានចម្រើន លូតលាស់ឆាប់រហ័សទាន់សម័យនិយម។
នៅតាមអគារសិក្សាយុវជន ជាសិក្ខាកាមត្រូវតែព្យាយាមរៀនសូត្រសព្វសាស្ត្រវិជ្ជាតាមក្រឹត្យក្រម ដើម្បីបណ្តុះនិស្ស័យវាសនារបស់ខ្លួន ឱ្យទៅជាអ្នកចេះដឹងឈ្លាសវៃ ឬជាអ្នកប្រាជ្ញចំណានរបស់កម្ពុជា ក្នុងពេលអនាគត។ នៅក្នុងគ្រាអាសន្នដែលមានខ្មាំងសត្រូវចូលមក លុកលុយទន្ទ្រាន ប្រទេសជាតិ យុវជនទាំងអស់ត្រូវតែធ្វើពលិកម្ម ចេញតស៊ូប្រយុទ្ធ ពុះពារយ៉ាងអង់អាច ជាមួយពួកបច្ចាមិត្តលុះត្រាតែដណ្តើមបាន ជោគជ័យជាអវសាន។ យុវជនខ្មែរមិនត្រូវបណ្តែតបណ្តោយ ធ្វើឱ្យជីវិតដ៏មានតម្លៃរបស់ខ្លួនដែលប្រៀបបានទៅនឹងបុប្ផាកំពុងរីកស្គុះស្គាយ ផ្សព្វផ្សាយក្លិនគន្ធពិដោរនោះ ឱ្យស្រពោនវិញបានឡើយ។ ដោយសារកម្លាំងដ៏រឹងប៉ឹងយ៉ាងប្រត្យក្សនៃយុវជននេះ ប្រទេសកម្ពុជានឹងបានទទួលអរិយធម៌ព្រមទាំងវឌ្ឍនធម៌ ស្ថិតស្ថេរចីរកាលយូរអង្វែង ដូចបណ្តាប្រទេសស៊ីវិល័យនានា ក្នុងសាកលលោក។
Curren នាឡិកាបុរស Man watch 8363 color dark blue ពេញនិយម
Curren

ទំហំ មុខកាត់ 4.8cm 3 ATM

តួនិងខ្សែផលិតពី Stainless Steel គុណភាពខ្ពស់ មិនងាយស្លេកពណ៌ មិនងាយឆ្កូត និងមិនប្រតិកម្មជាមួយស្បែក

$36.90

Curre នាឡិកាបុរស Man watch 8399 color blue
Curren

ទំហំ មុខកាត់ 4.7cm 3 ATM

តួនិងខ្សែផលិតពី Stainless Steel គុណភាពខ្ពស់ មិនងាយស្លេកពណ៌ មិនងាយឆ្កូត និងមិនប្រតិកម្មជាមួយស្បែក.

$36.90

Curre នាឡិកាបុរស Man watch 8355 blue
Curren

ទំហំ មុខកាត់ 4.7cm 3 ATM

តួនិងខ្សែផលិតពី Stainless Steel គុណភាពខ្ពស់ មិនងាយស្លេកពណ៌ មិនងាយឆ្កូត និងមិនប្រតិកម្មជាមួយស្បែក.

$36.90

Curre នាឡិកាបុរស Man watch 8355 dark gold
Curren

ទំហំ មុខកាត់ 4.7cm 3 ATM

តួនិងខ្សែផលិតពី Stainless Steel គុណភាពខ្ពស់ មិនងាយស្លេកពណ៌ មិនងាយឆ្កូត និងមិនប្រតិកម្មជាមួយស្បែក.

$36.90

Curren

ទំហំ មុខកាត់ 4.7cm 3 ATM

តួនិងខ្សែផលិតពី Stainless Steel គុណភាពខ្ពស់ មិនងាយស្លេកពណ៌ មិនងាយឆ្កូត និងមិនប្រតិកម្មជាមួយស្បែក.

$36.90

Curren

ទំហំ មុខកាត់ 4.7cm 3 ATM

តួនិងខ្សែផលិតពី Stainless Steel គុណភាពខ្ពស់ មិនងាយស្លេកពណ៌ មិនងាយឆ្កូត និងមិនប្រតិកម្មជាមួយស្បែក.

$36.90

តួនាទី និងកាតព្វកិច្ចមហាសាលរបស់យុវជន ក្នុងការសាងសេដ្ឋកិច្ច និងការពារបូរណភាពទឹកដី តួនាទី និងកាតព្វកិច្ចមហាសាលរបស់យុវជន ក្នុងការសាងសេដ្ឋកិច្ច និងការពារបូរណភាពទឹកដី Reviewed by Sum BL on February 16, 2026 Rating: 5
Powered by Blogger.
home ទំព័រដើម local_convenience_store Local Shop library_books បណ្ណាល័យ description ព័ត៌មាន