ចិនព្រមាន អាមេិរក-អីស្រាអែល នៅមជ្ឈិមបូព៌ា ផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងតម្លៃប្រេង

បេសកជនពិសេសរបស់ចិនប្រចាំមជ្ឈិមបូព៌ា លោក Zhai Jun បានលើកឡើងនូវសុភាសិតមួយឃ្លាថា «អ្នកដែលចងកណ្តឹងត្រូវតែជាអ្នកស្រាយវា» ដើម្បីដាស់តឿនដល់មហាអំណាចដែលផ្ដើមបញ្ឆេះជម្លោះ ឱ្យទទួលខុសត្រូវក្នុងការបញ្ចប់សង្គ្រាមវិញ។ ការលើកឡើងនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចការទូតនៅបណ្តាប្រទេសអារ៉ាប់ជាច្រើន រួមមានអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព។
ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានរំលឹកពីមេរៀនប្រវត្តិសាស្ត្រនៃសង្គ្រាមអ៊ីរ៉ាក់កាលពី ២៣ ឆ្នាំមុន ដែលបានបន្សល់ទុកនូវទុក្ខវេទនា និងភាពវឹកវរដល់តំបន់ទាំងមូលរហូតមកដល់បច្ចុប្បន្ន។ លោកបានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងយោធាមិនមែនជាដំណោះស្រាយនោះទេ ប៉ុន្តែវានឹងរុញច្រានតំបន់ទាំងមូលឱ្យធ្លាក់ចូលក្នុងវិបត្តិអស្ថិរភាពកាន់តែជ្រៅ។
ក្តីបារម្ភរបស់ទីក្រុងប៉េកាំង មិនត្រឹមតែផ្ដោតលើបញ្ហាសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើផលប៉ះពាល់សេដ្ឋកិច្ចដែលមិនអាចជៀសផុតបាន។ បន្ទាប់ពីលោក Trump បានដាក់ឱសានវាទដល់ទីក្រុងតេអេរ៉ង់ឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ តម្លៃប្រេងពិភពលោកបានចាប់ផ្ដើមរង្គោះរង្គើ។ ក្រុមហ៊ុន Goldman Sachs បានចេញរបាយការណ៍ព្រមានថា ការកើនឡើងនៃតម្លៃថាមពលអាចនឹងបង្កើនអតិផរណានៅក្នុងប្រទេសចិន និងកាត់បន្ថយតម្រូវការនាំចេញរបស់ចិនទៅកាន់ទីផ្សារអន្តរជាតិ ដែលអាចនាំឱ្យមានការកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ចិននៅក្នុងត្រីមាសទី ២ នៃឆ្នាំ ២០២៦ នេះ។
ទោះបីជាចិនមានប្រភពថាមពលចម្រុះ និងមានស្តុកប្រេងយ៉ាងច្រើនក៏ដោយ ប៉ុន្តែការបិទច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដឹកជញ្ជូនប្រេង ១ ភាគ ៥ របស់ពិភពលោក នឹងធ្វើឱ្យតម្លៃផលិតកម្មកើនឡើង និងប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ចិន។ ក្នុងន័យនេះ ចិនបានបញ្ជាក់ពីជំហររបស់ខ្លួនក្នុងការបន្តទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងការពារកុំឱ្យវិបត្តិយោធានេះរីករាលដាលក្លាយជាសង្គ្រាមសេដ្ឋកិច្ចសកលលោក៕
វីឡា លក់
$490,500
bed 4 បន្ទប់គេង ·
bathtub 5 បន្ទប់ទឹក
square_foot 15m x 23m
location_on អូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ
វីឡា កូនកាត់
$111,600
bed 3 បន្ទប់គេង·
bathtub 4 បន្ទប់ទឹក
square_foot 5.3m x 14.2m
location_on ប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ
លក់បន្ទាន់
$65,800
bed 4 បន្ទប់គេង·
bathtub 4 បន្ទប់ទឹក
square_foot 4.2m x 13m
location_on ផ្សារព្រៃទា, សង្កាត់ចោមចៅ 3 ខណ្ឌពោធិ៍សែនជ័យ, ភ្នំពេញ
វីឡា កូនកាត់
$580,500
bed 20 បន្ទប់ជួល
bathtub20 បន្ទប់ទឹក
square_foot 8.2m x 54m
location_on ផ្សារគីឡូលេខ ៦, សង្កាត់គីឡូលេខ ៦ ខណ្ឌឬស្សីកែវ, ភ្នំពេញ
