Insight KH - ចំណេះដឹង ព័ត៌មានវិភាគ និងការបំផុសគំនិត រឿងព្រះហោសថ eBook - DG SAR

រឿងព្រះហោសថ eBook

រឿងព្រះហោសថ eBook
មរតកគតិបណ្ឌិតខ្មែរ៖ អាន E-book រឿងព្រះមហោសថ ដើម្បីស្វែងយល់ពីកលល្បិច និងបញ្ញាញាណដ៏ប៉ិនប្រសប់ក្នុងការដោះស្រាយបញ្ហា។
ទំព័រ 1 / 1
អារម្ភកថា
សៀវភៅរឿង "ព្រះមហោសថ" ដ៏មានតម្លៃនេះ ត្រូវបានរកឃើញក្នុងស្ថានភាពទ្រុឌទ្រុទ្ធ ដែលមានទំព័រខ្លះបានដាច់រហែក និងខូចខាតស្ទើរតែបាត់បង់អត្ថន័យដើមទៅហើយ។ ក្នុងនាមជាអ្នកមានសេចក្តីស្រឡាញ់ និងការគោរពយ៉ាងជ្រាលជ្រៅចំពោះក្បួនតម្រា ព្រមទាំងមរតកប្រាជ្ញារបស់បុព្វបុរស និងបញ្ញវន្តបុរាណ យើងខ្ញុំពុំអាចបណ្តោយឱ្យស្មារតី និងគតិធម៌ដ៏វិសេសវិសាលទាំងនេះត្រូវសាបរលត់តាមពេលវេលាបានឡើយ ទើបមានសេចក្តីព្យាយាមប្រមូលផ្ដុំ និងសង្គ្រោះឡើងវិញដោយក្តីថែទាំបំផុត។ ដើម្បីសម្រួលដល់ការស្វែងយល់ ការអាន និងធានាឱ្យបាននូវការរក្សាទុកឯកសារនេះឱ្យបានគង់វង្សក្នុងសម័យកាលបច្ចេកវិទ្យា យើងខ្ញុំបានខិតខំវាយអត្ថបទ និងចងក្រងវាឡើងវិញក្នុងទម្រង់ជា E-book (សៀវភៅអេឡិចត្រូនិក) ដែលងាយស្រួលដល់ប្រិយមិត្តអ្នកអានគ្រប់រូប អាចបើកអាន សិក្សារៀនសូត្រ និងស្រង់យកគតិបណ្ឌិតបានយ៉ាងងាយស្រួលគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងយ៉ាងណាក៏ដោយ ក្នុងកិច្ចការចងក្រងនេះ មិនអាចជៀសផុតពីការខុសឆ្គងដោយអចេតនាលើផ្នែក អក្ខរាវិរុទ្ធ នោះឡើយ។ ហេតុនេះ យើងខ្ញុំសូមអភ័យទោសទុកជាមុន និងរីករាយទទួលយកនូវរាល់ការកែតម្រូវដោយក្តីអនុគ្រោះពីសំណាក់អ្នកអានគ្រប់រូប។ ជាទីបញ្ចប់ ខ្ញុំសូមឧទ្ទិសរំលែកនូវផលាអានិសង្ស និងកុសលផលបុណ្យដែលកើតចេញពីកិច្ចការអភិរក្សនេះ ជូនដល់៖
  • 1. អ្នកដែលបានផ្ដួចផ្ដើមបង្កើតសៀវភៅនេះឡើងក្នុងកាលកន្លងមក។
  • 2. ម្ចាស់ឧបត្ថម្ភ និងអ្នកបោះពុម្ពផ្សាយក្នុងសម័យកាលនោះ។
  • 3. ជាពិសេស គឺអ្នកដែលកំពុងអានសៀវភៅនេះក្នុងពេលបច្ចុប្បន្ន។
  • និងចំពោះរូបខ្ញុំផ្ទាល់ ជាអ្នកចងក្រងជា E-book នេះ សូមប្រាថ្នាឱ្យបាននូវប្រាជ្ញាដ៏មុតស្រួចក្នុងគ្រប់ៗជាតិ ដរាបណាមិនទាន់ដល់នូវការអស់ទៅនៃ ជាតិ ជរា ព្យាធិ និងមរណៈ។ ជាពិសេសបំផុតមហាកុសល ដែលកើតមានក្នុងពេលនេះ សូមជួយបែងចែកជូនចំពោះ មាតាបិតា របស់ខ្ញុំ ថាច់ម៉ឹង នឹង គឹមធីអៀង សូមឱ្យទាំងទ្វេប្រកបដោយសេចក្តីសុខសេចក្តីចម្រើន ប្រកបដោយពុទ្ធពរ ៤ ប្រការ អាយុ វណ្ណ សុខ ពល សោយសុខនឹងរីករាយជានិរន្តរ៍កុំបីឃ្លាតឡើយ។
    Powered by Blogger.
    home ទំព័រដើម local_convenience_store Local Shop library_books បណ្ណាល័យ search ស្វែងរក
    ×

    ស្វែងរកអ្វីដែលអ្នកចង់បាន

    × Telegram
    អរគុណដែលបានអាន!

    ចូលរួមជាមួយ Blpost9 លើ Telegram ដើម្បីទទួលបានព័ត៌មានរហ័ស!

    JOIN TELEGRAM