ពីស្ដេចដុល្លារ មកជាភាពមិនច្បាស់លាស់ តើអ្វីទៅជា Petrodollar ហើយវាប៉ះពាល់ដល់យើងយ៉ាងដូចម្តេច?

ទោះជាយ៉ាងណា សញ្ញានៃការប្រេះឆាក្នុងអាណាចក្រនេះបានលេចឡើងកាន់តែច្បាស់ តាមរយៈការផ្លាស់ប្តូរឥរិយាបថរបស់មហាអំណាចសេដ្ឋកិច្ចថ្មីៗ។ ប្រទេសចិនបាននិងកំពុងព្យាយាមវាយបំបែកឥទ្ធិពលដុល្លារ ដោយការជំរុញឱ្យមានការទូទាត់ថ្លៃប្រេងជាលុយ «យន់» ជំនួសវិញ ខណៈដែលក្រុមប្រទេស BRICS កំពុងស្វែងរកការបង្កើតប្រព័ន្ធទូទាត់ចម្រុះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោន។ ការប្រែប្រួលនេះបានបង្ខំឱ្យលោក ដូណាល់ ត្រាំ ផ្លាស់ប្តូរជំហរពីការអះអាងថា "មិនត្រូវការជំនួយពីសម្ព័ន្ធមិត្ត" មកជាការទទូចសុំឱ្យអង្គការណាតូ និងប្រទេសដទៃទៀត ចូលរួមអន្តរាគមន៍ការពារច្រកសមុទ្រហ័រមូស ដែលជាចំណុចស្លាប់រស់នៃចរន្តឈាម Petrodollar។
ប្រសិនបើប្រព័ន្ធ Petrodollar ឈានដល់ចំណុចរលាយពិតប្រាកដ ពិភពលោកនឹងត្រូវប្រឈមមុខនឹងបាតុភូត «រញ្ជួយដី» ផ្នែកហិរញ្ញវត្ថុ។ តម្លៃលុយដុល្លារដែលធ្លាប់តែជាស្ដេចរូបិយបណ្ណ អាចនឹងធ្លាក់ចុះយ៉ាងគំហុក ដែលបណ្តាលឱ្យមានអតិផរណាខ្ពស់នៅក្នុងសហរដ្ឋអាមេរិក និងបង្ខំឱ្យអត្រាការប្រាក់កើនឡើងដល់កម្រិតអាសន្ន។ មិនត្រឹមតែប៉ុណ្ណោះ អំណាចក្នុងការប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកនឹងត្រូវចុះខ្សោយ ដែលផ្តល់ឱកាសឱ្យពិភពលោកងាកទៅរក «ប្រព័ន្ធពហុប៉ូល» ដែលមានការប្រើប្រាស់មាស និងរូបិយបណ្ណឌីជីថលកាន់តែទូលំទូលាយ។
សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចប្រើប្រាស់ដុល្លារច្រើនដូចជាកម្ពុជា ការដួលរលំនៃ Petrodollar គឺជាដាវមុខពីរ។ ខណៈដែលវាអាចធ្វើឱ្យបំណុលអន្តរជាតិមានភាពស្រាលជាងមុន ប៉ុន្តែវាក៏អាចបង្កជាហានិភ័យដល់ស្ថិរភាពនៃប្រាក់បម្រុងអន្តរជាតិ និងការនាំចេញផងដែរ។ ក្នុងយុគសម័យដែលអ្វីៗលែងមានភាពទៀងទាត់ដូចមុន ពិភពលោកកំពុងឈានចូលដល់របត់ថ្មីមួយ ដែលទាមទារឱ្យមានការរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចឡើងវិញ ដើម្បីរស់រានក្នុងសណ្តាប់ធ្នាប់ថ្មីដែលកំពុងលេចរូបរាងឡើង ចំពេលមានភាពតានតឹងយោធានៅមជ្ឈិមបូព៌ា និងការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាចចាស់ និងថ្មី៕
វីឡា លក់
$490,500
bed 4 បន្ទប់គេង ·
bathtub 5 បន្ទប់ទឹក
square_foot 15m x 23m
location_on អូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ
វីឡា កូនកាត់
$111,600
bed 3 បន្ទប់គេង·
bathtub 4 បន្ទប់ទឹក
square_foot 5.3m x 14.2m
location_on ប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ
លក់បន្ទាន់
$65,800
bed 4 បន្ទប់គេង·
bathtub 4 បន្ទប់ទឹក
square_foot 4.2m x 13m
location_on ផ្សារព្រៃទា, សង្កាត់ចោមចៅ 3 ខណ្ឌពោធិ៍សែនជ័យ, ភ្នំពេញ
វីឡា កូនកាត់
$580,500
bed 20 បន្ទប់ជួល
bathtub20 បន្ទប់ទឹក
square_foot 8.2m x 54m
location_on ផ្សារគីឡូលេខ ៦, សង្កាត់គីឡូលេខ ៦ ខណ្ឌឬស្សីកែវ, ភ្នំពេញ
