រដ្ឋបាលសហរដ្ឋអាមេរិកបានបោះជំហានយ៉ាងមុតមាំក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ដោយបានប្រកាសបើកការស៊ើបអង្កេតថ្មីមួយទៅលើសេដ្ឋកិច្ចចំនួន ៦០ ជុំវិញការបរាជ័យក្នុងការទប់ស្កាត់ទំនិញដែលផលិតដោយកម្លាំងពលកម្មដោយបង្ខំ។ សកម្មភាពនេះកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមការស៊ើបអង្កេតដាច់ដោយឡែកមួយទៀត លើបញ្ហាសមត្ថភាពផលិតលើសតម្រូវការប្រឆាំងនឹងដៃគូពាណិជ្ជកម្មចំនួន ១៦។
យោងតាមការបញ្ជាក់ពីការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងក្រោម "មាត្រា ៣០១" នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលរួមមានដៃគូសេដ្ឋកិច្ចសំខាន់ៗដូចជា ចិន សហភាពអឺរ៉ុប ឥណ្ឌា ម៉ិកស៊ិក រួមទាំងប្រទេសក្នុងតំបន់អាស៊ានមួយចំនួនដូចជា
ថៃ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូនេស៊ីផងដែរ។ លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានលើកឡើងថា ទោះបីជាមានការឯកភាពជាអន្តរជាតិប្រឆាំងនឹងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំក៏ដោយ ក៏រដ្ឋាភិបាលជាច្រើននៅតែខកខានក្នុងការអនុវត្តវិធានការហាមឃាត់ទំនិញទាំងនោះមិនឱ្យចូលក្នុងទីផ្សារ ដែលវាបានជះឥទ្ធិពលអវិជ្ជមានដល់កម្មករ និងអាជីវកម្មរបស់អាមេរិក។
យន្តការនៃមាត្រា ៣០១ នេះ ផ្តល់អំណាចឱ្យរដ្ឋបាលអាមេរិកអាចដាក់ពន្ធគយលើប្រទេសដែលរកឃើញថាបានអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ដោយមិនចាំបាច់ឆ្លងកាត់ការអនុម័តពីសភាឡើយ។ អ្នកវិភាគសេដ្ឋកិច្ចមើលឃើញថា នេះគឺជាយុទ្ធសាស្ត្រថ្មីមួយដើម្បីជំនួស "ពន្ធគយទៅវិញទៅមក" ដែលត្រូវបានលុបចោលដោយតុលាការកំពូលកាលពីខែមុន។
ការប្រកាសស៊ើបអង្កេតនេះបានកើតឡើងចំពេលដែលរដ្ឋមន្ត្រីក្រសួងរតនាគារលោក Scott Bessent គ្រោងនឹងជួបពិភាក្សាជាមួយសមភាគីចិន លោក He Lifeng នៅទីក្រុងប៉ារីស ដើម្បីបន្តការចរចាពាណិជ្ជកម្ម និងត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង នាពេលខាងមុខ។
ទោះជាយ៉ាងណា ភាគីខាងប្រទេសចិនបានបង្ហាញការមិនពេញចិត្តចំពោះចំណាត់ការនេះ ដោយលោក Wang Huiyao ស្ថាបនិកក្រុមអ្នកគិតគូរ CCG បានលើកឡើងថា ការបើកការស៊ើបអង្កេតមុនពេលកិច្ចប្រជុំកំពូល គឺជាការបញ្ជូនសញ្ញាខុសឆ្គងមួយ។ លោកបានសង្កត់ធ្ងន់ថា វិធីសាស្ត្រឯកតោភាគីនឹងមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយអ្វីដែលភាគីទាំងពីរត្រូវការបំផុតនាពេលនេះ គឺកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាប្រឈមសកល រួមទាំងស្ថានភាពវិបត្តិនៅមជ្ឈិមបូព៌ាផងដែរ៕ DS CNBC
ពេញនិយម
M-8363
ទំហំ មុខកាត់ 4.8cm 3 ATM
តួនិងខ្សែផលិតពី Stainless Steel គុណភាពខ្ពស់ មិនងាយស្លេកពណ៌ មិនងាយឆ្កូត និងមិនប្រតិកម្មជាមួយស្បែក
$36.90
M-8355
ទំហំ មុខកាត់ 4.7cm 3 ATM
តួនិងខ្សែផលិតពី Stainless Steel គុណភាពខ្ពស់ មិនងាយស្លេកពណ៌ មិនងាយឆ្កូត និងមិនប្រតិកម្មជាមួយស្បែក.
$36.90
M-8329
ទំហំ មុខកាត់ 4.7cm 3 ATM
តួផលិតពី Stainless Steel និងខ្សែ ស្បែកគុណភាពខ្ពស់ មិនងាយស្លេកពណ៌ មិនងាយឆ្កូត និងមិនប្រតិកម្មជាមួយស្បែក.
$30.60
M-8440
ទំហំ មុខកាត់ 4.4cm 3 ATM
តួនិងខ្សែផលិតពី Stainless Steel គុណភាពខ្ពស់ មិនងាយស្លេកពណ៌ មិនងាយឆ្កូត និងមិនប្រតិកម្មជាមួយស្បែក.
$36.90