Insight KH - ចំណេះដឹង ព័ត៌មានវិភាគ និងការបំផុសគំនិត តើអឺរ៉ុបសុខចិត្តលះបង់អ្វីខ្លះ ដើម្បីជៀសផុតពីពន្ធរបស់លោក ត្រាំ? អាថ៌កំបាំងនៃកិច្ចព្រមព្រៀង Arctic និង Golden Dome - Insight KH-By Blpost9 ចំណេះដឹង ព័ត៌មានវិភាគ និងការបំផុសគំនិត

តើអឺរ៉ុបសុខចិត្តលះបង់អ្វីខ្លះ ដើម្បីជៀសផុតពីពន្ធរបស់លោក ត្រាំ? អាថ៌កំបាំងនៃកិច្ចព្រមព្រៀង Arctic និង Golden Dome


ទីក្រុងដាវ៉ូស ប្រទេសស្វីស ថ្ងៃទី២១ ខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃពុធថា កិច្ចពិភាក្សាជាមួយអគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បានបង្កើតឱ្យមាន «ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនាពេលអនាគត» ពាក់ព័ន្ធនឹងកោះហ្គ្រីនឡែន (Greenland) និងតំបន់អាកទិកទាំងមូល ព្រមទាំងបានប្រកាសថា លោកនឹងមិនបន្តអនុវត្តការដំឡើងពន្ធលើប្រទេសអឺរ៉ុបចំនួន ៨ ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១ ខែកុម្ភៈនោះទេ។
នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social របស់លោក លោក ត្រាំ បានមានប្រសាសន៍ថា ក្របខ័ណ្ឌនេះបានលេចចេញឡើងបន្ទាប់ពី «ជំនួបដ៏មានផ្លែផ្កា» ជាមួយលោក Rutte ហើយវានឹងក្លាយជា «កិច្ចព្រមព្រៀងដ៏អស្ចារ្យមួយសម្រាប់សហរដ្ឋអាមេរិក និងបណ្តាប្រទេសណាតូទាំងអស់» ប្រសិនបើវាត្រូវបានសម្រេចជាស្ថាពរ។ លោក ត្រាំ បានសរសេរថា៖ «ផ្អែកលើការយោគយល់គ្នានេះ ខ្ញុំនឹងមិនដាក់ពន្ធដែលបានគ្រោងទុកឱ្យចូលជាធរមាននៅថ្ងៃទី១ ខែកុម្ភៈនោះទេ» ដោយលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌនៃសំណើកិច្ចព្រមព្រៀងនោះឡើយ។
លោក ត្រាំ ក៏បានឱ្យដឹងផងដែរថា ការពិភាក្សាបន្ថែមទៀតកំពុងដំណើរការលើគម្រោង «The Golden Dome» ដែលជាប្រព័ន្ធការពារមីស៊ីលច្រើនស្រទាប់សម្រាប់សហរដ្ឋអាមេរិក ខណៈវាមានការពាក់ព័ន្ធនឹងកោះហ្គ្រីនឡែន ដោយលោកបានបន្ថែមថា ព័ត៌មានបន្ថែមនឹងត្រូវបានផ្សព្វផ្សាយនៅពេលកិច្ចចរចាមានវឌ្ឍនភាព។ លោកបានបញ្ជាក់ថា អនុប្រធានាធិបតីអាមេរិក លោក JD Vance, រដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងបេសកជនពិសេស លោក Steve Witkoff នឹងដឹកនាំការចរចា និងរាយការណ៍ផ្ទាល់មកកាន់រូបលោក។
គួរបញ្ជាក់ថា មុនពេលធ្វើដំណើរទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ក្នុងទីក្រុងដាវ៉ូស លោក ត្រាំ ធ្លាប់បានគំរាមកំហែងដំឡើងពន្ធថ្មីលើប្រទេសអឺរ៉ុបចំនួន ៨ រួមមាន ប្រទេសដាណឺម៉ាក និងប្រទេសសមាជិកណាតូសំខាន់ៗដូចជា ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់។ នៅពេលនោះ លោក ត្រាំ បាននិយាយថា វិធានការដំឡើងពន្ធនេះនឹងនៅតែបន្តអនុវត្ត រហូតទាល់តែមានកិច្ចព្រមព្រៀងសម្រេចបានសម្រាប់ការ «ទិញយកទាំងស្រុង» នូវកោះហ្គ្រីនឡែន។
មកដល់ថ្មី! Curren ម៉ូដ Chronograph ស្អាតលើសគេ

ទំហំកាត់ 4.8cm កម្រាស់ 1.4cm តួនឹងខ្សែអីណុក កម្រិតការពារទឹក 3 ATM
$54.90បញ្ជុះ -10%
MOQ: 1 | ល-សម្គាល់001
ទំនាក់ទំនង
Curren: ម៉ូដទាន់សម័យ គុណភាពល្អ តម្លៃពិសេស!

ទំហំកាត់ 4.8cm កម្រាស់ 1.4cm តួនឹងខ្សែអីណុក កម្រិតការពារទឹក 3 ATM
$54.90
MOQ: 1 | ល-សម្គាល់002
ទំនាក់ទំនង
Powered by Blogger.
home ទំព័រដើម local_convenience_store Local Shop library_books បណ្ណាល័យ search ស្វែងរក
×

ស្វែងរកអ្វីដែលអ្នកចង់បាន

× Telegram
អរគុណដែលបានអាន!

ចូលរួមជាមួយ Blpost9 លើ Telegram ដើម្បីទទួលបានព័ត៌មានរហ័ស!

JOIN TELEGRAM