សម្រែកឈឺចាប់ពីកំពូលដងរែក នៅពេលបេតិកភណ្ឌខ្មែររងគ្រោះដោយសៀមឈ្លានពាន
នៅលើកំពូលភ្នំដងរែកដ៏ខ្ពស់ត្រដែត ប្រាសាទព្រះវិហារដែលជាមរតកដ៏ថ្កុំថ្កើងរបស់បុព្វបុរសខ្មែរ បានឈរជម្នះនឹងខ្យល់ព្យុះអស់រយៈពេលរាប់ពាន់ឆ្នាំ។ ប៉ុន្តែ នៅក្នុងអំឡុងឆ្នាំ ២០០៨ ដល់ ២០១១ នឹង ឆ្នាំ ២០២៥ ប្រាសាទដ៏ស័ក្តិសិទ្ធិមួយនេះត្រូវស្រក់ទឹកភ្នែក និងរងទុក្ខក្រៀមក្រំជាពន់ពេក នៅពេលដែលភ្លើងសង្គ្រាមឈ្លានពាននៃប្រទេសសៀមបានមកដល់បានធ្វើឲ្យប្រាសាទរបួសបាក់បែកដួលរលំនឹងរងទុក្ខយ៉ាងដំណំដោយសារគ្រាប់ផ្លោងនឹងយន្តហោះចោរសៀម F-16 ស្រោចចូលមក។
រូបភាពដ៏ខ្លោចផ្សាបំផុតដែលកូនខ្មែរមិនអាចបំភ្លេចបាន គឺការឃើញគ្រាប់កាំភ្លើងធំ និង យន្តហោះរបស់សត្រូវ បាញ់បោកទង្គិចទៅលើជញ្ជាំង និងក្បូរក្បាច់រចនានៃប្រាសាទ។ រាល់ស្នាមប្រេះ និងការបាក់បែកដួលរលំតួប្រាសាទ មិនមែនគ្រាន់តែជាការខូចខាតវត្ថុបុរាណនោះទេ ប៉ុន្តែវាគឺជាស្នាមរបួសនៅលើដួងព្រលឹងរបស់ប្រជាជាតិខ្មែរទាំងមូល។
ប្រាសាទព្រះវិហារ គឺជាទីតាំងសក្ការបូជាសម្រាប់សន្តិភាព និងសាសនា ប៉ុន្តែវាត្រូវបានគេប្រែក្លាយទៅជាសមរភូមិបាញ់បោះ។សេចក្ដីទុក្ខក្រៀមក្រំនេះបានជះឥទ្ធិពលដល់ទេវរូប និងក្បាច់ចម្លាក់ដែលធ្លាប់តែសុខស្ងប់ បែរជាត្រូវមកស្ដាប់សម្រែកគ្រាប់កាំភ្លើង និងការឈ្លានពានដែលគ្មានកោតក្រែងចំពោះបេតិកភណ្ឌពិភពលោក។ មិនត្រឹមតែតួប្រាសាទ ដែលរងគ្រោះ សូម្បីតែជីវិតទាហាន និងប្រជាពលរដ្ឋដែលការពារទឹកដី ក៏ត្រូវបាត់បង់នៅទីនោះដែរ។ ឈាមដែលស្រក់លើដីព្រះវិហារ គឺជាសក្ខីភាពនៃសេចក្ដីទុក្ខក្រៀមក្រំយ៉ាងជ្រាលជ្រៅ ដែលបង្កឡើងដោយមហិច្ឆតាឈ្លានពានទឹកដីខុសច្បាប់របស់ភាគីសៀម។
ទោះបីជាបច្ចុប្បន្ននេះ សង្គ្រាមបានបញ្ចប់បទឈប់បាញ់ក៏ដោយ ប៉ុន្តែស្នាមរបួសផ្លូវចិត្ត និងតម្លៃដែលបានបាក់បែក មិនអាចត្រឡប់មកដូចដើមវិញទាំងស្រុងឡើយ។ វាគឺជាការបាត់បង់ដែលប្រវត្តិសាស្ត្រនឹងកត់ត្រាទុកនូវទង្វើអមនុស្សធម៌ចំពោះវប្បធម៌មនុស្សជាតិ។
សេចក្ដីទុក្ខក្រៀមក្រំនៃប្រាសាទព្រះវិហារ បង្រៀនឱ្យកូនខ្មែរស្គាល់ពីតម្លៃនៃ «កម្លាំងសាមគ្គី» និង «ការការពារជាតិ»។ ប្រាសាទដែលរងគ្រោះ បានក្លាយជាសញ្ញានៃការតស៊ូ ដែលដាស់តឿនយើងគ្រប់ជំនាន់។
សម្រក់ទឹកភ្នែកកុលបុត្រខេមរា
វិចិត្រសាលប្រាសាទរបួសស្នាមនឹងដួលរលំ 2025
You've reached the end of the gallery.
សម្រែកឈឺចាប់ពីកំពូលដងរែក នៅពេលបេតិកភណ្ឌខ្មែររងគ្រោះដោយសៀមឈ្លានពាន
Reviewed by Sum BL
on
December 29, 2025
Rating:
Reviewed by Sum BL
on
December 29, 2025
Rating:
