Insight KH - ចំណេះដឹង ព័ត៌មានវិភាគ និងការបំផុសគំនិត វីរភាពដ៏ឧត្តុង្គឧត្តម ការបូជាជីវិតរបស់កងទ័ពកម្ពុជា ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ - Insight KH-By Blpost9 ចំណេះដឹង ព័ត៌មានវិភាគ និងការបំផុសគំនិត

វីរភាពដ៏ឧត្តុង្គឧត្តម ការបូជាជីវិតរបស់កងទ័ពកម្ពុជា ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ


នៅគ្រប់សម័យកាល ក្នុងប្រវត្តិសាស្ត្រដ៏វែងឆ្ងាយរបស់កម្ពុជា កងទ័ពខ្មែរបានបង្ហាញនូវ វីរភាព និងស្មារតីស្នេហាជាតិ ដ៏ឧត្តុង្គឧត្តមបំផុត។ ជីវិតរបស់យុទ្ធជន យុទ្ធនារី ទាំងអស់នោះ ត្រូវបានបូជាដើម្បីបុព្វហេតុដ៏ពិសិដ្ឋបំផុត គឺ ការការពារទឹកដី អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា។
នៅសមរភូមិ ពួកគេបានឈរជើងយ៉ាងរឹងមាំ ប្រឆាំងនឹងការឈ្លានពាន និងការបំពានគ្រប់បែបយ៉ាង។ ពួកគាតេបានលះបង់នូវក្តីសុខផ្ទាល់ខ្លួន គ្រួសារ និងអនាគត ដើម្បីប្តូរយក សេចក្តីសុខរបស់ប្រជាជន និង ឯករាជ្យភាពរបស់ជាតិ។
វីរភាពរបស់ពួកគេមិនត្រឹមតែជាការតស៊ូដោយកម្លាំងប៉ុណ្ណោះទេ តែជាការតស៊ូដោយ ស្មារតី ក្នុងការទប់ទល់នឹងការឈ្លានពាន ការគំរាមកំហែង និងការឈឺចាប់នៃការបាត់បង់សមមិត្តរួមប្រយុទ្ធជាមួយក្នា។
វីរភាពនៃការបូជាជីវិតនេះ បានបន្សល់ទុកនូវមេរៀន និងភស្តុតាងដ៏រឹងមាំសម្រាប់ខេមរបច្ឆាជនទុកមេរៀនបទពិសោធន៍។
កងទ័ពគឺជា ឆ្អឹងខ្នង របស់ប្រទេសជាតិ ការលះបង់របស់ពួកគេបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជានៅតែឈរជើងយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារសន្តិភាពនឹងការគំរាមគំហែងពីប្រទេសជិតខាង ។
ឈ្មោះ និងទង្វើរបស់វីរបុរសទាំងអស់នោះ ត្រូវបានចារឹកជារៀងរហូតនៅក្នុងទំព័រប្រវត្តិសាស្ត្រជាតិ។ ពួកគេបានបង្ហាញថា តម្លៃនៃឯករាជ្យភាព និងសេរីភាព ត្រូវបានកសាងឡើងដោយ ឈាម ញើស និងទឹកភ្នែក។
ប្រជាជនខ្មែរគ្រប់រូបមានកាតព្វកិច្ចចងចាំ និង ដឹងគុណជារៀងរហូត ចំពោះវីរភាពរបស់កងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ។ ពួកគេគឺជា និមិត្តរូប នៃមនសិការស្នេហាជាតិដ៏បរិសុទ្ធ និងជាគំរូសម្រាប់មនុស្សជំនាន់ក្រោយក្នុងការបន្តការពារតម្លៃដ៏ថ្លៃថ្លានេះ។
សំណេរ ម៉ឹង ស៊ុមអឿន

សុវណ្ណស័ព្ទកងទ័ពមុនពេលពលី

Powered by Blogger.
home ទំព័រដើម local_convenience_store Local Shop library_books បណ្ណាល័យ search ស្វែងរក
×

ស្វែងរកអ្វីដែលអ្នកចង់បាន

× Telegram
អរគុណដែលបានអាន!

ចូលរួមជាមួយ Blpost9 លើ Telegram ដើម្បីទទួលបានព័ត៌មានរហ័ស!

JOIN TELEGRAM