Blpost ស្នាមរបួសវប្បធម៌! នឹងការឈឺចាប់របស់ខ្មែរ ចំពោះទង្វើបំផ្លាញប្រាសាទតាក្របីដោយកងទ័ពសៀម (ថៃ) - blpost9

ស្នាមរបួសវប្បធម៌! នឹងការឈឺចាប់របស់ខ្មែរ ចំពោះទង្វើបំផ្លាញប្រាសាទតាក្របីដោយកងទ័ពសៀម (ថៃ)


ប្រាសាទ តាក្របី មិនត្រឹមតែជាគំនរថ្មបុរាណប៉ុណ្ណោះទេ តែជា ព្រលឹង មួយចំណែកនៃអត្តសញ្ញាណជាតិខ្មែរ និងជាភស្តុតាងដ៏រស់រវើកនៃអរិយធម៌ដ៏រុងរឿងរបស់អង្គរ។ ការវាយប្រហារ និងការបំផ្លាញប្រាសាទនេះដោយកងទ័ពសៀម (ថៃ) បានបន្សល់ទុកនូវការឈឺចាប់ និងទុក្ខសោកយ៉ាងជ្រាលជ្រៅក្នុងចិត្តប្រជាជនខ្មែរគ្រប់រូប។
ការឈឺចាប់មិនមែនត្រឹមតែការឃើញថ្មបាក់បែកប៉ុណ្ណោះទេ តែជាការបាត់បង់នូវ តម្លៃសិល្បៈ ដ៏វិសេសវិសាល ដែលបុព្វបុរសខ្មែរបានឆ្លាក់ឡើងយ៉ាងល្អិតល្អន់រាប់រយឆ្នាំមកហើយ។ គ្រប់ផ្ទាំងថ្មចម្លាក់ គ្រប់ចន្លោះប្រហោង គឺជារឿងរ៉ាវប្រវត្តិសាស្ត្រមួយ ប៉ុន្តែត្រូវបានបំផ្លាញដោយទង្វើហិង្សាក្នុងមួយពព្រិចភ្នែក។
ការប្រើប្រាស់កម្លាំងយោធាវាយប្រហារលើទីតាំងបេតិកភណ្ឌពិភពលោក គឺជាអំពើដែលមិនអាចទទួលយកបាន និងត្រូវបានចាត់ទុកជា ឧក្រិដ្ឋកម្មវប្បធម៌។
ប្រាសាទបុរាណមិនមែនជាគោលដៅយោធាឡើយ។ ការបំផ្លាញនេះបង្ហាញពីការមើលងាយចំពោះប្រវត្តិសាស្ត្រ វប្បធម៌ និងតម្លៃរបស់មនុស្សជាតិទាំងមូល។
ការឈឺចាប់របស់ខ្មែរ កាន់តែរីករាលដាល នៅពេលដែលឃើញការប៉ុនប៉ង បដិសេធ ឬ បង្វែរការពិត នៃការបំផ្លិចបំផ្លាញនេះ ពីសំណាក់អ្នកដែលបានបង្កឡើង។ វាធ្វើឲ្យខ្មែរយើងមានអារម្មណ៍ថា មិនត្រឹមតែវប្បធម៌ត្រូវគេបំផ្លាញទេ សូម្បីតែព្រលឹងដូនតាយើងក៏បានវាបំផ្លាញដែរនេះគឺជាឈឺរបស់យើងមិនអាចបំភ្លេចបានឡើយ ។
ទោះបីជាបេះដូងឈឺចាប់ក៏ដោយ ការបំផ្លាញនេះបានជំរុញឲ្យប្រជាជនខ្មែរយើងកាន់តែមានស្មារតី រួបរួម និង ប្តេជ្ញាចិត្ត ថែរក្សា និងការពារទឹកដីនឹងបេតិកភណ្ឌរបស់ខ្លួនហើយថ្កោលទោសជាអតិបរមាចំពោះទង្វើ ដ៏ព្រៃផ្សៃនេះ។ ខ្មែរយើងនឹងលើកឡើងពីបញ្ហាអធិបតេយ្យភាព និង បេតិកភណ្ឌរបស់ខ្លួនទៅកាន់ឆាកអន្តរជាតិ។


ស្នាមរបួសវប្បធម៌! នឹងការឈឺចាប់របស់ខ្មែរ ចំពោះទង្វើបំផ្លាញប្រាសាទតាក្របីដោយកងទ័ពសៀម (ថៃ) ស្នាមរបួសវប្បធម៌! នឹងការឈឺចាប់របស់ខ្មែរ ចំពោះទង្វើបំផ្លាញប្រាសាទតាក្របីដោយកងទ័ពសៀម (ថៃ) Reviewed by Post on December 10, 2025 Rating: 5
Powered by Blogger.