BLPOST9 លោក ដូណាល់ ត្រាំ បង្ហើបពីការកំណត់ឱសានវាទសម្ងាត់ដល់អ៊ីរ៉ង់ ខណៈកងនាវាអាមេរិកកំពុងឆ្ពោះទៅមជ្ឈិមបូព៌ា - blpost9

លោក ដូណាល់ ត្រាំ បង្ហើបពីការកំណត់ឱសានវាទសម្ងាត់ដល់អ៊ីរ៉ង់ ខណៈកងនាវាអាមេរិកកំពុងឆ្ពោះទៅមជ្ឈិមបូព៌ា

Abraham-Lincoln
នាវាផ្ទុកយន្តហោះចម្បាំងជាច្រើនគ្រឿងដែលត្រៀមលក្ខណៈជាស្រេច បង្ហាញពីអំណាចយោធាដែលមិនអាចប្រកែកបានឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌។
💡 ប្រយោគខ្លីន័យសង្ខេប
  • ការកំណត់ឱសានវាទ លោក ដូណាល់ ត្រាំ បានផ្ដល់តម្រុយថា សេតវិមានបានកំណត់ឱសានវាទដល់អ៊ីរ៉ង់សម្រាប់ការឈានទៅរកកិច្ចព្រមព្រៀងមួយ ប៉ុន្តែលោកបដិសេធមិនបង្ហាញពេលវេលាជាសាធារណៈ។
  • វត្តមានយោធានៅមជ្ឈិមបូព៌ា លោក ត្រាំ បានបញ្ជាក់ថា វត្តមានកងទ័ពអាមេរិកនឹងបន្តស្ថិតនៅក្បែរប្រទេសអ៊ីរ៉ង់ ខណៈពេលដែលក្រសួងការពារជាតិមិនទាន់មានកាលវិភាគកាត់បន្ថយវត្តមានយោធាច្បាស់លាស់។
  • ជំហររបស់អ៊ីរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់ លោក ប៉េសេសគ្រីន បានលើកឡើងថា អ៊ីរ៉ង់មិនស្វែងរកសង្រ្គាមឡើយ និងប្រកាន់ខ្ជាប់នូវការសន្ទនា ប៉ុន្តែនឹងឆ្លើយតបដាច់ខាតចំពោះរាល់ការឈ្លានពាន។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ដល់ជាតម្រុយថា សេតវិមានបានទាក់ទងដោយឡែកដើម្បីកំណត់ឱសានវាទដល់ប្រទេសអ៊ីរ៉ង់ក្នុងការឈានទៅរកកិច្ចព្រមព្រៀងមួយ ប៉ុន្តែលោកបានបដិសេធមិនបង្ហាញពីពេលវេលាជាក់លាក់ជាសាធារណៈឡើយ។
នៅពេលក្រុមអ្នកយកព័ត៌មាននៅសេតវិមានសាកសួរថា តើអ៊ីរ៉ង់ត្រូវបានគេកំណត់ឱសានវាទឱ្យមែនឬទេ លោក ត្រាំ បានឆ្លើយតបថា៖ «មានតែពួកគេទេដែលដឹងច្បាស់»។ នៅពេលសួរអំពីថាតើក្រសួងការពារជាតិ (Pentagon) មានកាលវិភាគក្នុងការកាត់បន្ថយវត្តមានយោធាអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាដែរឬទេ លោក ត្រាំ បាននិយាយថា៖ «យើងនឹងរង់ចាំមើលថាតើវានឹងទៅជាយ៉ាងណា។ ពួកគេ (កងទ័ព) ត្រូវតែនៅកន្លែងណាមួយ អ៊ីចឹងពួកគេគួរតែនៅក្បែរអ៊ីរ៉ង់ហ្នឹងហើយ»។
សេចក្តីថ្លែងការណ៍ចុងក្រោយរបស់លោក ត្រាំ កើតឡើងចំពេលដែលវ៉ាស៊ីនតោនកំពុងបង្កើនសម្ពាធយោធាលើប្រទេសមជ្ឈិមបូព៌ាមួយនេះ ដែលជាកន្លែងកំពុងមានភាពចលាចលទូទាំងប្រទេសចាប់តាំងពីចុងខែធ្នូ ឆ្នាំ ២០២៥ មក។
កាលពីថ្ងៃពុធ លោក ត្រាំ បានលើកឡើងថា «កងនាវាដ៏មហិមា» ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ Abraham Lincoln កំពុងឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ហើយបានព្រមានថា «ពេលវេលាកំពុងតែអស់ហើយ» សម្រាប់ទីក្រុងតេហេរ៉ង់ក្នុងការធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។
ដោយឡែក ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសគ្រីន (Masoud Pezeshkian) បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងតេហេរ៉ង់តែងតែប្រកាន់ខ្ជាប់នូវការចូលរួម និងការសន្ទនាដើម្បីដោះស្រាយជម្លោះ ហើយមិនចង់បានសង្រ្គាមនោះទេ។ លោកបានរិះគន់ប្រទេសលោកខាងលិចថា សកម្មភាពរបស់ពួកគេបង្ហាញពីការខ្វះការប្តេជ្ញាចិត្តចំពោះការទូត និងច្បាប់អន្តរជាតិ ទោះបីជាមានការអះអាងផ្ទុយពីនេះក៏ដោយ។
លោកបានបន្តថា វិធីសាស្ត្ររបស់អ៊ីរ៉ង់គឺផ្អែកលើ «ការទូតដែលផ្អែកលើសេចក្តីថ្លៃថ្នូរ» ការចូលរួមក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមក និងការមិនប្រើការគំរាមកំហែង ឬការបង្ខិតបង្ខំ។ លោកបានបន្ថែមថា៖ «រាល់ការឈ្លានពានមកលើប្រទេសជាតិ និងប្រជាជនយើង នឹងត្រូវឆ្លើយតបភ្លាមៗ និងដាច់ខាត»។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយីដ អាប់បាស អារ៉ាក់ជី (Seyed Abbas Araghchi) ក៏បាននិយាយនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្រផងដែរថា អ៊ីរ៉ង់បើកចំហសម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមិនមែនស្ថិតនៅក្រោមការគំរាមកំហែងនោះទេ។
សហរដ្ឋអាមេរិកបានបញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ត្រូវតែរួមបញ្ចូលនូវ៖ ការហាមឃាត់ការចម្រាញ់អ៊ុយរ៉ាញ៉ូម, ការដកចេញនូវអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់រួច, ការកំណត់កម្រិតមីស៊ីលរយៈចម្ងាយឆ្ងាយ និងការបញ្ឈប់ការគាំទ្រដល់ក្រុមប្រដាប់អាវុធក្នុងតំបន់ ដែលលក្ខខណ្ឌទាំងអស់នេះត្រូវបានទីក្រុងតេហេរ៉ង់បដិសេធ។
-14%
នាឡិកាបុរស Man watch

Curren Luxury Sport

$38.70 $45

នាឡិកាបុរស Man watch

Curren Luxury Sport

$38.70

លោក ដូណាល់ ត្រាំ បង្ហើបពីការកំណត់ឱសានវាទសម្ងាត់ដល់អ៊ីរ៉ង់ ខណៈកងនាវាអាមេរិកកំពុងឆ្ពោះទៅមជ្ឈិមបូព៌ា លោក ដូណាល់ ត្រាំ បង្ហើបពីការកំណត់ឱសានវាទសម្ងាត់ដល់អ៊ីរ៉ង់ ខណៈកងនាវាអាមេរិកកំពុងឆ្ពោះទៅមជ្ឈិមបូព៌ា Reviewed by Sum BL on January 31, 2026 Rating: 5
Powered by Blogger.