សេចក្តីថ្លែងការណ៍ស្ដីពីការឈ្លានពានខាងយោធារបស់ថៃ ក្នុងវេទិកាក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ

កម្ពុជាសូមសរសើរដល់ប្រទេសស្លូវេនី ចំពោះការរៀបចំឱ្យមានកិច្ចពិភាក្សាដ៏សំខាន់នេះនៅថ្ងៃនេះ។ នៅក្នុងគ្រាដែលការគោរពច្បាប់អន្តរជាតិមានការធ្លាក់ចុះ ហើយការប្រើប្រាស់កម្លាំងយោធាកំពុងក្លាយជារឿងធម្មតាដែលគួរឱ្យព្រួយបារម្ភនោះ តួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខគឺជាការងារដ៏សំខាន់បំផុត។ ក្នុងនាមជាអ្នកគាំទ្រយ៉ាងសកម្មនៃធម្មនុញ្ញអង្គការសហប្រជាជាតិ យើងជឿជាក់ថាអគ្គលេខាធិការមានតួនាទីបំពេញបន្ថែមក្នុងន័យនេះ រួមទាំងតាមរយៈការប្រើប្រាស់មាត្រា ៩៩ ឱ្យបានសកម្ម ដើម្បីការទូតបង្ការជាមុន។ សមត្ថភាពរបស់លោកក្នុងការកាត់បន្ថយជម្លោះ និងការធ្វើឱ្យស្ថានភាពវិបត្តិធូរស្រាលត្រូវតែពង្រឹង ហើយតួនាទីរក្សាសន្តិភាព និងការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិត្រូវតែលើកកម្ពស់ ជាពិសេសដើម្បីការពាររដ្ឋតូចៗ។
នៅក្នុងអំឡុងពេលនេះ កម្ពុជាបានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការជំរុញរបស់អគ្គលេខាធិការឱ្យមានការអត់ធ្មត់ នៅក្នុងការប៉ះទង្គិចប្រដាប់អាវុធដែលកំពុងបន្តរវាងកម្ពុជា និងថៃ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសថៃបានបន្តការវាយប្រហារយោធារបស់ខ្លួនមកលើខេត្តចំនួន ៧ របស់កម្ពុជា ដែលក្នុងនោះមានខេត្តមួយរបស់កម្ពុជាគឺមិនមានព្រំប្រទាក់ជាប់ជាមួយប្រទេសថៃទាល់តែសោះ។
ទង្វើនេះបានបណ្តាលឱ្យជនស៊ីវិល ១៥ នាក់ស្លាប់ រួមទាំងទារកម្នាក់ផងដែរ, មានប្រជាជនជាង ៤០៩,០០០ នាក់ត្រូវផ្លាស់ទីលំនៅ និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។ កម្ពុជាថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានខាងយោធារបស់ថៃ។ ការដែលថៃបង្កើនការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសក្នុងចម្ងាយរហូតដល់ ៩០ គីឡូម៉ែត្រ ចូលជ្រៅក្នុងតំបន់ស៊ីវិលរបស់កម្ពុជា គឺជាទង្វើឈ្លានពានយ៉ាងច្បាស់ក្រឡែត ហើយមិនមែនគ្រាន់តែជាជម្លោះព្រំដែនធម្មតា ឬជាការការពារខ្លួននោះឡើយ។
ខណៈពេលដែលអះអាងថាខ្លួនជាអ្នកស្រឡាញ់សន្តិភាព ប្រទេសថៃបានបដិសេធរាល់ដំណោះស្រាយសន្តិវិធីទាំងអស់។ ថៃបានបដិសេធការបញ្ជូនរឿងនេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ), បានផ្អាកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួជាឯកតោភាគី, បានប្រកាសបញ្ចប់ការចរចា, បដិសេធការឈប់បាញ់ណាមួយ និងបានបញ្ជាក់ពីចេតនារបស់ខ្លួនក្នុងការបំផ្លាញសមត្ថភាពយោធារបស់កម្ពុជា។
គោលការណ៍របស់កម្ពុជានៅតែរក្សាភាពច្បាស់លាស់ គឺយកការទូតជាធំលើសកម្លាំងបាយ, យកច្បាប់លើសពីការបង្ខិតបង្ខំ និងយកកិច្ចសហប្រតិបត្តិការលើសពីជម្លោះ។
សម្តេចនាយករដ្ឋមន្ត្រីរបស់ខ្ញុំ បានបញ្ជាក់ជាថ្មីនូវគោលការណ៍ទាំងនេះ ដោយការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមឈប់បាញ់ដែលបានស្នើឡើងកាលពីពីរថ្ងៃមុនដោយនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ខណៈដែលប្រទេសថៃបានបដិសេធសំណើនេះ។ វិបត្តិនេះបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ថ្នាក់ដឹកនាំដែលស្រឡាញ់សន្តិភាពដោយផ្អែកលើច្បាប់អន្តរជាតិ។ យើងសូមអំពាវនាវដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ឱ្យការពារធម្មនុញ្ញអង្គការសហប្រជាជាតិ ចំពោះហានិភ័យនៃការធ្វើឱ្យការឈ្លានពានក្លាយជារឿងធម្មតា ដែលនាំឱ្យប៉ះពាល់ដល់ពហុភាគីនិយម។
លោកស្រីប្រធាន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ និងដៃគូទាំងអស់ដែលស្វែងរកសន្តិភាព ស្ថិរភាព និងយុត្តិធម៌។ សូមអរគុណ
Thank you, Madam President. Cambodia commends Slovenia for convening this critical debate today. In the face of eroding respect for international law and troubling normalization of the use of force, the Council role is paramount. As an advocate for the UN Charter, we believe the Secretary-General has a complementary role in this regard, including through proactive use of Article 99 to preventive diplomacy. His capacity for mitigation and crisis deflation must be strengthened, and UN peacekeeping and monitoring roles enhanced, particularly to protect small states. In this period, Cambodia welcomed and highly appreciated the Secretary-General's urge for restraint in the ongoing armed clash between Cambodia and Thailand. However, Thailand has continued its military attacks against Cambodia's seven provinces, one of which is Cambodia that is not bordering with Thailand at all.
This has resulted in 15 civilian kills, including an infant, more than 409,000 displaced persons, and severely damaged civilian infrastructures, and the Preah Vihear Temple, a UNESCO World Heritage Site. Cambodia strongly condemned Thailand's military aggressions. Thailand intensified shelling and airstrikes up to 90 kilometers deep inside Cambodia's civilian zones constitute a clear act of aggression and not a mere border dispute and not self-defense. While claiming to be peace-loving, Thailand has refused all peaceful solutions. It has rejected referral to the ICJ, unilaterally suspended the Kuala Lumpur peace agreement, declared negotiations closed, rejected any sea fire, and affirmed its intention to cripple Cambodia's military capabilities. Cambodia's principles remain consistent – diplomacy over force, law over coercion, and cooperation over conflict.
My Prime Minister reaffirmed these principles by welcoming the ceasefire initiative proposed two days ago by the Prime Minister of Malaysia, Chair of ASEAN, while Thailand rejected it. This crisis underscores the need for leadership for peace grounded in international law. We call on the UNSC and international community to defend the UN Charter's silent risk normalization of aggressions and undermine the multilateralism. Madam Chair, Cambodia stands ready to work with the United Nations, the Security Councils, and all partners who seek peace, stability, and justice. I thank you.
ស្តាប់សេចក្តីការនៅឯ UN
សេចក្តីថ្លែងការណ៍ស្ដីពីការឈ្លានពានខាងយោធារបស់ថៃ ក្នុងវេទិកាក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ
Reviewed by Post
on
December 17, 2025
Rating:
Reviewed by Post
on
December 17, 2025
Rating:
