Insight KH - ចំណេះដឹង ព័ត៌មានវិភាគ និងការបំផុសគំនិត ដានជីវិត និងដានប្រវត្តិសាស្ត្រ ជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា - Insight KH-By Blpost9 ចំណេះដឹង ព័ត៌មានវិភាគ និងការបំផុសគំនិត

ដានជីវិត និងដានប្រវត្តិសាស្ត្រ ជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗនៅកម្ពុជា

cold war Indochina
នៅស្រុកចិនមានប្រធានម៉ៅ នៅស្រុកវៀតណាម មានប្រធានហូរ នៅស្រុកខ្មែរមានសម្ដេចតេជោ។ សុទ្ធតែក្នុងប្រវត្តិសាស្ត្រចាត់ទុកថាជាស្ដេចសង្គ្រាម ពីព្រោះប្រធានម៉ៅបំបាក់ជប៉ុននិងអង់គ្លេស ប្រធានហូរបំបាក់បារាំងនិងអាមេរិក ចំណែកសម្ដេចតេជោ អ្នកបញ្ចប់សង្គ្រាមត្រជាក់ក្នុងឥណ្ឌូចិនដែលបានបង្កើតដោយមហាអំណាចទាំង 5។
ប្រទេសកម្ពុជា ត្រូវបានប្រវត្តិសាស្ត្រកត់ត្រាទុកថា ជាប្រទេសមួយដែលដែលបានជួយសន្តិសុខពិភពលោកនៅក្នុងសង្គ្រាមត្រជាក់ បន្ទាប់ពីសង្គ្រាមលោកលើកទី1និងលោកលើកទី 2។ បានដើរតួនាទីប្រយុទ្ធតស៊ូរហូតដល់សន្ធិសញ្ញាសន្តិភាព កិច្ចព្រមព្រៀង ទីក្រុងប៉ារីស 1991 មិនមែនជួយតែខ្មែរទេ គឺជួយពិភពលោក សង្គ្រាមត្រជាក់បង្កើតឡើងដោយមហាអំណាច។
ឥឡូវខ្ញុំឃើញកូនក្មេងស្រីតូចតាចមួយរូប រស់នៅក្រៅស្រុកគេ កំពុងពុលទឹកមាត់និយាយទាំងអត់ដឹងខ្យល់អ្វី? មិនស្គាល់អ្វី? មិនស្គាល់ដីជម្រៅណា? មេឃមានកំពស់ណា? ហ៊ានព្រហើនផ្សាយថា ខ្មែរត្រូវតែលក់មាស ខ្មែរត្រូវទិញអាវុធ បែបនេះនោះបន្ថែម ស្ដាប់ទៅផ្អែមនិងពិរោះប៉ុន្តែនាំគ្រោះដល់ប្រទេស។ តើហេតុអ្វីទៅ?

យើងត្រូវដឹងថាបើសិនជាសត្រូវដឹងនូវអ្វីដែលយើងមាន គឺដូចដាក់ប្រទេសលើជើងពានឱ្យសត្រូវអញ្ចឹង។ ត្រូវដឹងថា កិច្ចការងារយោធា ជាការលាក់ការ ឬលាក់ការបានខ្ពស់រស់បានយូរ។ សូម្បីតែមន្ទីរបច្ចកោណអាមេរិកនិងមន្ទីរស្រាវជ្រាវផ្នែកយោធាជាន់ខ្ពស់របស់ចិន ក៏គេថែរក្សា ការសម្ងាត់ នៃទំនើបកម្មអាវុធដែរ។ ប្រទេសខ្លាំង មិនមែនទាល់តែបង្ហាញទេ គឺទាល់តែមានមេដឹកនាំខ្លាំង កម្លាំងកងទ័ពខ្លាំង និងអាវុធខ្លាំងៗ ចម្បាំងមានប្រភេទផ្សេងៗ គ្នា។ ទើបបានជាក្នុងសង្គ្រាមសម័យទំនើប គេនិយាយថា មេដឹកនាំ កងទ័ព អាវុធ និងយុទ្ធសាស្ត្រ គឺត្រូវដើរទន្ទឹមគ្នា។ កម្ពុជាយើងត្បិតថាក្រ ក៏ប៉ុន្តែមិនមែនដល់ថ្នាក់គ្មានអាវុធទំនើបៗ ដើម្បីទប់ទល់ អំពីសង្គ្រាមឈ្លានពាន នោះទេ។
គេហោះមកឱ្យយើងបាញ់ បើយើងបាញ់គឺយើងចាញ់ល្បិចគេ ចំនួន3 បើកម្ទេចនៅលើដីយើងឈ្នះចំនួន2 បើដើរលើ នីតិវិធីយើងបានមកវិញទាំងអស់។ មានន័យថា ការដែលស្គាល់ អំពីយុទ្ធសាស្ត្ររបស់សត្រូវ នឹងស្គាល់ខ្លួនឯង គឺជារឿងចម្បង នៃសង្គ្រាម។
សៀមមានចេតនាចង់វាយកដីខ្មែរចំនួន7 ខេត្តជាប់ព្រំដែន ដើម្បីវាបានរៀបចំល្បិចចំនួន 3 ទី1 រឿងជាន់មីន និងរឿងអនឡាញខុសច្បាប់ ដើម្បីមានលេសឈ្លានពានខ្មែរ.ទី2. ដើរតួនាទីស្វែងរកការគាំទ្រដើម្បីស្របច្បាប់អន្តរជាតិ ក្លាយជាសម្ពាធផ្ដាច់សេដ្ឋកិច្ចនិងយោធាផ្គត់ផ្គង់របស់ខ្មែរ.ទី3. ដើម្បីអាចវាយកខេត្តទាំង7 បានទាល់តែជំរុញឲ្យខ្មែរពង្រីកសង្គ្រាម ទាំង 3 នេះ គឺជាល្បិចរបស់សៀម បើមិនយល់ទេ ចាញ់ល្បិចសៀមភ្លាមៗ។
ចំណែកខ្មែរដើម្បីអាចទប់ទល់ឈ្នះនឹងសង្គ្រាមឈ្លានពាននេះបាន ប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់ និងការទូត ដែលហៅថាឈ្នះចំនួន2 ដើរតួនាទីដើម្បីតបតទៅសៀមវិញ។ ដូចជា ស្វែងរកនីតិវិធីអន្តរជាតិ និងការគាំទ្រដើម្បីឈ្នះការទូត ដើម្បីឱ្យអន្តរជាតិ បានដឹងរឿងមីន និងរឿងអនឡាញជាល្បិចរបស់សៀមដើម្បីឈ្លានពានខ្មែរ និងខ្មែរ ប្រើប្រាស់ ស្របច្បាប់ដើម្បីទប់ទល់ កុំឱ្យអន្តរជាតិដាក់សម្ពាធសេដ្ឋកិច្ច និងយោធាមិនផ្គត់ផ្គង់ឱ្យខ្មែរ ហើយនិងខ្មែរប្រើប្រាស់ការទប់ទល់ នៅលើដី ដើម្បីកុំឱ្យសៀមពង្រីកដី ចូលក្នុងកាន់តែខ្លាំង និងព្យាយាមកុំឱ្យពង្រីកនៃទំហំសង្គ្រាម។ ទើបខ្មែរយើងអាចថែរក្សានៃស្ថេរភាពលើឆាកអន្តរជាតិ និងក្នុងពេលបច្ចុប្បន្នបានដូចពេលនេះ បើមានអ្នកយុទ្ធសាស្ត្រណាគិតថាយុទ្ធសាស្ត្រនេះមិនត្រឹមត្រូវសូមឱ្យយោបល់មកថា មានយុទ្ធសាស្ត្រណាស់ខ្លាំងជាង ហ្នឹងទៀត? ការពារខេត្តទាំង 7 ដោយរបៀបណា? ប្រើយុទ្ធសាស្ត្រការទូតរបៀបណា? តើការពង្រីកសង្គ្រាម សៀមឈ្នះ ឬ ក៏ខ្មែរឈ្នះ? ឱ្យតែបាញ់យន្តហោះចម្បាំងរបស់គេធ្លាក់ភ្លាម គឺពង្រីកទំហំសង្គ្រាមភ្លាមៗ។ ទើបសៀមសូម្បីយន្តហោះកូរ៉េ ហ្វឹកហ្វឺនសម្រាប់ហ្វឹកហាត់ ក៏យកមកបង្ខំខំឱ្យខ្មែរបាញ់ដែរ។ ព្រោះតែខ្មែរមិនបាញ់ យន្តហោះចម្បាំង F-16 U.S.A និង យន្តហោះចម្បាំងស៊ុតអែត។ ដូចខ្ញុំបាននិយាយ បាញ់ធ្លាក់1 គឺមក100 បន្ត តើបន្តសង្គ្រាមដល់ពេលណាចប់? ពីព្រោះថាគឺយន្តហោះចម្បាំងទាំងអស់នោះ ប្រទេសទាំងអស់នោះគឺកំពុងចរាចរណ៍លក់ជុំវិញពិភពលោក បើយើងបាញ់ធ្លាក់តើគេគិតយ៉ាងណា? ខ្មាស់គេប៉ុណ្ណា? គេអាចលក់បន្តបាន ដែរឬទេ? បើបាញ់ របស់គេ ធ្លាក់លើដីខ្មែរ យើងមានហេតុផលបកស្រាយឱ្យគេ ចុះបើសិន ធ្លាក់លើដីសៀម រួចគេយកលេសថាគឺខ្មែរពង្រីកសង្គ្រាមទៅវិញ? ល្បឿនយន្តហោះចម្បាំងគឺលឿនខ្លាំងណាស់ទោះជាបាញ់ KS-1C ក៏តាមមិនទាន់ក្នុងរយៈចម្ងាយ100 Km ដែរ។ ទើបខ្មែរបានបាញ់ droneអត្តឃាត អ៊ីស្រាអែលធ្លាក់លើដីខ្មែរមានហេតុផល ដើម្បីឱ្យខ្មែរ អាចបញ្ជាក់ប្រាប់ ទៅអន្តរជាតិ ថាសៀមឈ្លានពានខ្មែរ។ ធ្វើសង្គ្រាម ទាល់តែមានលក្ខណៈការគិតស៊ីជម្រៅណាស់ យុទ្ធសាស្ត្រសង្គ្រាមមិនមែនដូចយើងគិតងាយៗនោះទេ។ ខ្ញុំសូមបញ្ចប់សំណេរសង្ខេបបែបខ្លីដើម្បីឲ្យបងប្អូនស្វែងយល់ត្រឹមតែប៉ុណ្ណឹងចុះ បើមានចន្លោះ ឬខ្វះខាត ត្រង់ចំណុចណា? ខ្ញុំសូមគោរពការអធ្យាស្រ័យទុកជាមុន។ ខ្ញុំសូមគោរពអរគុណបងប្អូនដែលបានលះបង់ចំណាយពេលវេលាដ៏មានតម្លៃដើម្បីបន្តអានតាំងពីដើមរហូតមកដល់ចប់។ ចុងបញ្ចប់សូមបងប្អូនត្រូវតែបន្តជឿជាក់លើរាជរដ្ឋាភិបាលយើង៕ បានចម្លងេចេញពី តេលេក្រាម Ly Chan Vatey

ចប់
Powered by Blogger.
home ទំព័រដើម local_convenience_store Local Shop library_books បណ្ណាល័យ search ស្វែងរក
×

ស្វែងរកអ្វីដែលអ្នកចង់បាន

× Telegram
អរគុណដែលបានអាន!

ចូលរួមជាមួយ Blpost9 លើ Telegram ដើម្បីទទួលបានព័ត៌មានរហ័ស!

JOIN TELEGRAM