តើមីនផ្ទុះនេះជារបស់អ្នកណា? ការផ្អាកកិច្ចព្រមព្រៀងសន្តិភាពជា ជំហររបស់ថៃ និងការបដិសេធរបស់កម្ពុជា
ថៃយកលេសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក្រោយហេតុការណ៍ផ្ទុះមីនតាមព្រំដែន រដ្ឋាភិបាលថៃបានប្រកាសផ្អាកជាបន្ទាន់នូវការអនុវត្ត "សេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព" ដែលទើបតែចុះហត្ថលេខាជាមួយកម្ពុជា កាលពីចុងខែតុលា ឆ្នាំ២០២៥។ ការសម្រេចចិត្តនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីមានហេតុការណ៍ផ្ទុះគ្រាប់មីននៅតាមតំបន់ព្រំដែនខេត្តស៊ីសាកេត ដែលបណ្តាលឲ្យទាហានថៃមួយចំនួនរងរបួស។
សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីថៃ
ឧប្បត្តិហេតុផ្ទុះមីន
ក) ក្រសួងការបរទេសកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះលទ្ធភាពនៃការផ្អាកកិច្ចព្រមព្រៀងរបស់ថៃ។ការផ្អាកនេះបានដាក់ភាពមិនប្រាកដប្រជាឡើងវិញលើទំនាក់ទំនងទ្វេភាគី ក្រោយពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលត្រូវបានសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី និងមានការចូលរួមគាំទ្រពីសហរដ្ឋអាមេរិក។ ថ្នាក់ដឹកនាំយោធាថៃបានប្រកាសថា នឹង "ផ្អាកកិច្ចព្រមព្រៀងទាំងអស់" រហូតទាល់តែកម្ពុជាអាចបង្ហាញ "ភាពស្មោះត្រង់ច្បាស់លាស់ថានឹងមិនមានអរិភាព"។
ខ) កម្ពុជាបាន បដិសេធយ៉ាងដាច់អហង្ការ ចំពោះរាល់ការចោទប្រកាន់ណាមួយដែលថា កម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែន។
គ) កម្ពុជាបាន អះអាងសាជាថ្មី អំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការអនុវត្តរាល់កាតព្វកិច្ចក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ រួមទាំងការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ កម្ពុជាក៏បានជំរុញឱ្យថៃដោះលែងយោធិនទាំង ១៨ រូបជាបន្ទាន់ផងដែរ។
តើមីនផ្ទុះនេះជារបស់អ្នកណា? ការផ្អាកកិច្ចព្រមព្រៀងសន្តិភាពជា ជំហររបស់ថៃ និងការបដិសេធរបស់កម្ពុជា
Reviewed by Post
on
November 11, 2025
Rating:
Reviewed by Post
on
November 11, 2025
Rating:
