កងទ័ពថៃបានទទួលស្គាល់ថាខ្លួនបាន បាញ់តបតវិញបន្ទាប់ពីទាហានកម្ពុជាបានបាញ់ចូលទៅក្នុងទឹកដីថៃ
យោងតាមសេចក្តីថ្លែងការណ៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងក្រសួងព័ត៌មាន បានបញ្ជាក់ថា ទាហានថៃបាន បើកការបាញ់ប្រហារមកលើជនស៊ីវិល ដែលកំពុងរស់នៅក្នុងតំបន់នោះ បណ្តាលឱ្យជនស៊ីវិលម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួស។ លោកនាយករដ្ឋមន្ត្រីបានសម្តែងការតវ៉ាយ៉ាងខ្លាំងក្លាចំពោះ "ទង្វើប្រើប្រាស់អំពើហិង្សាដោយគ្មានហេតុផល" នេះ។ការស្លាប់របស់ពលរដ្ឋខ្មែរនេះបានធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ កាលពីខែតុលា ឆ្នាំ២០២៥ ដោយមានវត្តមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ស្ថិតក្នុងហានិភ័យនៃការពុកផុយទាំងស្រុង។
ភាពតានតឹងបានផ្ទុះឡើងកាលពីថ្ងៃច័ន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីការផ្ទុះគ្រាប់មីនមួយនៅតាមព្រំដែនខេត្តស៊ីសាកេត ដែលបណ្តាលឱ្យទាហានថៃមួយរូបបាត់បង់ជើង។
ថៃបានបន្ទោសកម្ពុជាថា បានដាក់មីនថ្មីដែលជាការរំលោភលើបទឈប់បាញ់ ហើយបានប្រកាស ផ្អាកការគោរពតាមលក្ខខណ្ឌនៃបទឈប់បាញ់ជាបន្ទាន់ រួមទាំងការដោះលែងយោធិនកម្ពុជា ១៨ រូប ដែលខ្លួនបានឃាត់ខ្លួន។
កម្ពុជាបានបដិសេធការចោទប្រកាន់ថាខ្លួនបានដាក់មីនថ្មី ដោយអះអាងថាគ្រាប់មីនទាំងនោះគឺជា សំណល់ពីជម្លោះអតីតកាល ហើយបានអំពាវនាវឱ្យភាគីថៃត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពវិញ។
ហេតុការណ៍ចុងក្រោយនេះធ្វើឱ្យស្ថានភាពតាមបណ្តោយព្រំដែនកាន់តែមានភាពផុយស្រួយ។ ប្រទេសទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា បានបង្កឱ្យមានអរិភាពជាមុន ដែលគំរាមកំហែងដល់ស្ថិរភាពតំបន់ បន្ទាប់ពីជម្លោះប្រដាប់អាវុធរយៈពេល ៥ ថ្ងៃកាលពីខែកក្កដា ឆ្នាំ២០២៥ ដែលបានសម្លាប់ទាហាន និងជនស៊ីវិលរាប់សិបនាក់ និងធ្វើឱ្យមនុស្សជាង ៣០០,០០០ នាក់ត្រូវជម្លៀសខ្លួន។
កងទ័ពថៃបានទទួលស្គាល់ថាខ្លួនបាន បាញ់តបតវិញបន្ទាប់ពីទាហានកម្ពុជាបានបាញ់ចូលទៅក្នុងទឹកដីថៃ
Reviewed by Post
on
November 13, 2025
Rating:
Reviewed by Post
on
November 13, 2025
Rating:
