Blpost ហួសពីការរំពឹងទុក! តើអ្វីជាមូលហេតុពិតប្រាកដដែលធ្វើឱ្យសេដ្ឋកិច្ចថៃ ដុំក្បាលចុះ យ៉ាងគំហុក? - blpost9

ហួសពីការរំពឹងទុក! តើអ្វីជាមូលហេតុពិតប្រាកដដែលធ្វើឱ្យសេដ្ឋកិច្ចថៃ ដុំក្បាលចុះ យ៉ាងគំហុក?


យោងតាមការដកស្រង់ពីកាសែតល្បីឈ្មោះរបស់ថៃ The Nation Thailand ផលិតផលរបស់ប្រទេសថៃកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង ហើយបានបាត់បង់ចំណែកទីផ្សារយ៉ាងគំហុកនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍។ កាសែតនេះបានអំពាវនាវឱ្យរដ្ឋាភិបាល និងវិស័យឯកជនថៃពិចារណាឡើងវិញនូវយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ពួកគេ។
កម្ពុជាធ្លាប់ជាទីផ្សារនាំចេញដ៏សំខាន់ និងមានស្ថិរភាពបំផុតមួយសម្រាប់ផលិតផលថៃ (ជាពិសេស ទំនិញប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងសម្អាង និងភេសជ្ជៈ)។ ប៉ុន្តែស្ថានភាពបានផ្លាស់ប្តូរយ៉ាងលឿនដោយសារភាពតានតឹងជម្លោះព្រំដែនថៃនិងកម្ពុជា។
ការនាំចូលពីប្រទេសជិតខាងដូចជា វៀតណាម និង ចិន បានកើនឡើងយ៉ាងលឿន។ វៀតណាមទទួលបានប្រៀបដោយសារថ្លៃដឹកជញ្ជូនទាប និងតម្លៃលក់ទាបជាង ខណៈផលិតផលចិនមានជម្រើសច្រើន និងមានតម្លៃសមរម្យ។
រីឯកម្ពុជាខ្លួនឯងក៏មានការផលិតក្នុងស្រុកកាន់តែរឹងមាំ ដែលផ្តល់ជម្រើសដល់អ្នកប្រើប្រាស់កម្ពុជាកាន់តែច្រើន។ អ្នកប្រើប្រាស់កម្ពុជានាពេលបច្ចុប្បន្នមានទំនោរទៅរកម៉ាកយីហោផ្សេងៗទៀតក្រៅពីថៃ និងស្វែងរកផលិតផលដែលមានតម្លៃសមរម្យបំផុត ជាជាងភាពស្មោះត្រង់ដាច់ខាតចំពោះម៉ាកថៃ។
ហេតុសំខាន់ៗមួយចំនួនដែលធ្វើឱ្យផលិតផលថៃថមថយប្រជាប្រិយភាព
1. ដោយសារការកើនឡើងថ្លៃពលកម្ម និងការដឹកជញ្ជូននៅប្រទេសថៃ តម្លៃលក់ចុងក្រោយនៃទំនិញថៃបានថ្លៃជាងគូប្រជែង។
2. ក្រុមហ៊ុនជាច្រើនក្នុងស្រុកកំពុងជាប់គាំងការនាំចេញមកកាន់ទីផ្សារកម្ពុជាដោយសារការបិទច្រកព្រំដែនឯកតោភាគីខាងយោធាថៃ ។
3. ភាពរអាក់រអួលនៃខ្សែសង្វាក់ផ្គត់ផ្គង់សកលនិងគ្រោះធម្មជាតិក្នុងប្រទេសថៃបានធ្វើឱ្យប្រទេសជិតខាងអាចពង្រឹងទីផ្សាររបស់ខ្លួនបានយ៉ាងឆាប់រហ័ស។
ដើម្បីទប់ស្កាត់ការធ្លាក់ចុះនេះ រដ្ឋាភិបាល និងក្រុមហ៊ុនថៃត្រូវបានជំរុញឱ្យ ងាកមកផ្តោតលើផលិតផលពិសេស (Premium Goods) ដែលមានស្តង់ដារគុណភាពខ្ពស់ដែលពិបាកប្រកួតប្រជែង ជាពិសេសការស្តារឡើងវិញនូវទំនាក់ទំនងល្អជាមួយនិងប្រទេសជិតខាង។

Featured Properties

លក់បន្ទាន់
$68,500
4 បន្ទប់គេង · 4 បន្ទប់ទឺក · ទំហំ 4.2 x 13 ម៉ែត្រ សាងសង់ឆ្នាំ 2022
ផ្ទះល្វែង ផ្សារព្រៃទា ពោសែនជ័យ ភ្នំពេញ
BL® A2718361 • ទំនាក៉ទំនង 099 271836
ទំនាក់ទំនង
សម្រាប់ លក់
$580,000
ផ្ទះអាជិវកម្ម មានបន្ទប់ជួល 22 ទំហំ 8.2 x 54 ម៉ែត្រ សាងសង់ឆ្នាំ N/A
ផ្ទះល្វែង ផ្សារគីឡូលេខ៦ ឬស្សីកែវ ភ្នំពេញ
BL® A2718362 • ទំនាក៉ទំនង 099 271836
ទំនាក់ទំនង
មកដល់ថ្មី! Curren ម៉ូដ Chronograph ស្អាតលើសគេ

ទំហំកាត់ 4.8cm កម្រាស់ 1.4cm តួនឹងខ្សែអីណុក កម្រិតការពារទឹក 3 ATM
$54.90 -10% Off
MOQ: 1 | ល-សម្គាល់8399
ទំនាក់ទំនង
Curren: ម៉ូដទាន់សម័យ គុណភាពល្អ តម្លៃពិសេស!

ទំហំកាត់ 4.8cm កម្រាស់ 1.4cm តួនឹងខ្សែអីណុក កម្រិតការពារទឹក 3 ATM
$54.90 -10% Off
MOQ: 1 | ល-សម្គាល់8363
ទំនាក់ទំនង
Olive oil

ប្រេងធម្មជាតិ 100% សម្រាប់ម៉ាស្សាខ្លួន
$4.50
MOQ: 3Free delivery
ទំនាក់ទំនង
Coconut oil

ប្រេងធម្មជាតិ 100% សម្រាប់ម៉ាស្សាខ្លួន
$4.50
MOQ: 3 Free delivery
ទំនាក់ទំនង
ហួសពីការរំពឹងទុក! តើអ្វីជាមូលហេតុពិតប្រាកដដែលធ្វើឱ្យសេដ្ឋកិច្ចថៃ ដុំក្បាលចុះ យ៉ាងគំហុក? ហួសពីការរំពឹងទុក! តើអ្វីជាមូលហេតុពិតប្រាកដដែលធ្វើឱ្យសេដ្ឋកិច្ចថៃ ដុំក្បាលចុះ យ៉ាងគំហុក? Reviewed by Post on November 27, 2025 Rating: 5
Powered by Blogger.