Insight KH - ចំណេះដឹង ព័ត៌មានវិភាគ និងការបំផុសគំនិត សម្តេចតេជោបានដាក់ឲ្យប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម CoolApp សមិទ្ធិផលជាតិផលិតដោយបញ្ញវន្តខ្មែរ - Insight KH-By Blpost9 ចំណេះដឹង ព័ត៌មានវិភាគ និងការបំផុសគំនិត

សម្តេចតេជោបានដាក់ឲ្យប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម CoolApp សមិទ្ធិផលជាតិផលិតដោយបញ្ញវន្តខ្មែរ

  • សម្ដេចហ៊ុនសែន បានបញ្ចេញបណ្តាញសង្គមថ្មីសន្លាងមួយឈ្មោះថា CoolApp
  • បណ្ដាញសង្គមនេះត្រូវបានបង្កើតឡើងដោយ ក្រុមជំនួញកម្ពុជា និងអ្នកបច្ចេកទេស IT កម្ពុជា.
  • CoolApp មានមុខងារដូចជា ផ្ញើសារជាអក្សរនឹងសារជាសម្លេង, Call ជាសម្លេងនឹង វីដេអូគុណភាពខ្ពស់, រូបថត, file, ផែនទីនឹងលេខ ទំនាក់ទំនង ជាពិសេសទៀតនោះ គឺមុខងារ Encryption…
សៀលថ្ងៃ 22 មិថុនា ឆ្នាំ 2024 សម្តេចតេជោ ហ៊ុនសែន បានបញ្ចេញបណ្តាញសង្គមសម្រាប់ទំនាក់ទំនងថ្មីមួយ ឈ្មោះថា CoolApp ជាបណ្តាញសង្គមបានបង្កើតឡើងក្នុងទឹកដីកម្ពុជា សម្រាប់ប្រជាជនកម្ពុជាប្រើប្រាស់វាជាសមិទ្ធិផលជាតិថ្មីមួយដំបូងបង្អស់ដែលមានលក្ខណៈស្តង់ដារអន្តរជាតិដូចបណ្តាញសង្គមទំនាក់ទំនងធំៗក្នុងពិភពលោកដែរ.

លក្ខណៈមុខងារមានដូចជា

  • ផ្ញើសារដោយសរសេរ និងជាសម្លេង។
  • វីដេអូ Call
  • Voice Call
  • អត្តកំណត់ហេតុ
  • Channel
  • Group ឆាត
  • ផ្ញើ file និងរូបភាព ...ល។
  • ការលេចឡើងនូវបណ្តាញសង្គមនេះបានធ្វើឲ្យមហាជនរីករាយសប្បាយចិត្តជាអនេកអនគ្ឃដែលបានប្រើប្រាស់សមិទ្ធផលជាតិខ្លួនឯងហើយនិងកាត់បន្ថយការពឹងផ្អែកបណ្តាញសង្គមរបស់បរទេស. ក្នុងនាមជាកូនខ្មែរមួយរូបសូមអបអរសាទរនិងមោទនភាពដ៏ក្រៃលែង នឹងសូមអរគុណដល់ថ្នាក់ដឹកនាំជាតិមានសម្តេច បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនិងក្រុមជំនួញកម្ពុជា ព្រមទាំង អ្នកបច្ចេកទេស IT កម្ពុជាដែលបានបង្កើត បណ្តាញសង្គមនេះឡើង សមនិងពាក្យសម្តេចតេជោ ពោលថា រក្សាព្រៃបាន មិនខ្វះឧសដុត អរគុណសន្តិភាព។
    Powered by Blogger.
    home ទំព័រដើម local_convenience_store Local Shop library_books បណ្ណាល័យ search ស្វែងរក
    ×

    ស្វែងរកអ្វីដែលអ្នកចង់បាន

    × Telegram
    អរគុណដែលបានអាន!

    ចូលរួមជាមួយ Blpost9 លើ Telegram ដើម្បីទទួលបានព័ត៌មានរហ័ស!

    JOIN TELEGRAM