សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានប្រតិកម្មយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ថា ព្រែកជីក តេជោ ហ្វូណន
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះការចោទប្រកាន់ថា ការសាងសង់ព្រែកជីកតេជោ ហ្វូណាន នឹងសម្រួលដល់កងទ័ពចិន ប្រើប្រាស់ចូលជិតព្រំដែនវៀតណាម ។ សម្តេចតេជោ មានប្រតិកម្មខ្លាំងបែបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយសារព័ត៌មានបរទេសថា ព្រែកជីកនេះនឹងជួយសម្រួលដល់កងទ័ពចិន ដើម្បីខិតចូលព្រំដែនវៀតណាម ។ នៅក្នុងហ្វេសប៊ុកផេក កាលពីថ្ងៃទី៩ ខែមេសា សម្តេចតេជោ បានសរសេរថា បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិត រឿងព្រែកជីកតេជោហ្វូណនម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីកកំពុងស្ថិតនៅក្នុងគម្រោងនៅឡើយ ។
Audio: អំពីព្រែកជីកតេជោ
សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថា ថ្ងៃនេះសម្តេចចង់ដាស់តឿនដល់មិត្តភក្ត្រ ឬមិនមែនមិត្តភក្តិ លើចំណុចមួយចំនួនដូចខាងក្រោម ៖ សម្តេចមាន ប្រសាសន៍បន្ថែមទៀតថា ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតយើងមានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ ។ យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះទៅគណៈកម្មការទន្លេមេគង្គរួចហើយ ។ សម្តេច សរសេរថា
យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេសំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមានឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ ៕
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានប្រតិកម្មយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ថា ព្រែកជីក តេជោ ហ្វូណន
Reviewed by BL POST
on
April 11, 2024
Rating:
Reviewed by BL POST
on
April 11, 2024
Rating:
