Insight KH - ចំណេះដឹង ព័ត៌មានវិភាគ និងការបំផុសគំនិត ភ្នំបូកគោរម្មណីយដ្ឋានធម្មជាតិវប្បធម៌ប្រវត្តិសាស្រ្ត ជាឧទ្យានជាតិដ៏ល្បីល្បាញដែលមានទីតាំងសំខាន់១២កន្លែង - Insight KH-By Blpost9 ចំណេះដឹង ព័ត៌មានវិភាគ និងការបំផុសគំនិត

ភ្នំបូកគោរម្មណីយដ្ឋានធម្មជាតិវប្បធម៌ប្រវត្តិសាស្រ្ត ជាឧទ្យានជាតិដ៏ល្បីល្បាញដែលមានទីតាំងសំខាន់១២កន្លែង

បដិមាលោកយាយជំទាវម៉ៅលើកំពូលភ្នំកំពស់ ២៩ ម៉ែត្រាបនកសាងឡើងក្នុងឆ្នាំ2010 (បូកគោ)
NiRON image

ភ្នំបូកគោជារម្មណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ នៅក្នុងរាជ្ជកាល ព្រះបាទស៊ីសុវត្ថិមុនីវង្ស ទ្រង់បានយាងទៅកាន់ទីនោះ ដោយសព្វព្រះហរទ័យ ដ៏ក្រៃលែង ចំពោះទេសភាពធម្មជាតិភ្នំបូកគោ ទ្រង់បញ្ជាឲ្យកសាងវត្តព្រះ ពុទ្ធសាសនាមួយ ឈ្មោះថា វត្តសំពៅប្រាំនៅលើភ្នំបូកគោនោះ បើយើងចោលក្រសែ ភ្នែកនៅជុំវិញភ្នំបូកគោ ទេសភាពធម្មជាតិ ផ្សាភ្ជាប់និងនិងផ្ទៃសមុទ្រ រលកព្រិចៗ ចែងចាំងដោយពន្លឺ ព្រះអាទិត្យសាយណ្ហសម័យ បាននាំមកនៅក្លិនពិដោរ បុច្ឆាលត្តា វល្លិ៍តាមជំនោរ ព្រះវាយោពីលើកំពូលភ្នំ មកបបោះអង្អែលកាយា ធ្វើឲ្យអស់កង្វល់។
វត្តសំពៅប្រាំ(បូកគោ)
E- image

នៅមិនឆ្ងាយប៉ុន្មាន មានព្រះវិហារកាតូលិកមួយ បានកសាងឡើងក្នុង ឆ្នាំ ១៩២០ ដោយពួកអាណានិគមបារាំង ទេសភាពពកវិលហោះរសាតចុះ ឡើងលាយឡំដោយ ផ្សែងអ័ព្ទនិងជំនោរត្រជាក បានញាំងហឬទ័យ អ្នកទេសចរណ៍រួញចំប្រប់ រងាញាក់រញ័រ សព្វអង្គប្រាណ ។
ព្រះវិហារកាតូលិក ១៩២០ (បូកគោ)
E- image

ចំណេរតមកសម័យតេជោសែន ភ្នំបូកគោឬរម្មណីយដ្ឋាន ព្រះស៊ីសុវត្ថិមុនីវង្ស បានអភិវឌ្ឍន៍ប្រែរូបរាងសោភ័ណភាព មួយកំរិតថែមទៀត ដោយមានបដិមា ជំទាវម៉ៅ យ៉ាងធំបានកសាងឡើង លើភ្នំបូកគោនោះផងដែរ។ ជារៀងរាល់ថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យឈប់សម្រាក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបាន មកលេងកំសាន្តជាហូរហែរ ដោយប្រសិទ្ធិនាមថ្មីថា ថានសួគ៌ភ្នំបូកគោ។
ដោយ NiRON



ដំណើរកំសាន្តភ្នំបូក ២០២២
NiRON Video
គោលដៅទេសចរណ៍មាន 12 កន្លែង
  • បដិមាលោកយាយម៉ៅ
  • ទឹកជ្រោះពពកវិល
  • ថ្មមុខយក្ស
  • បឹងធម្មជាតិលើភ្នំ
  • វត្តសំពៅប្រាំ
  • ព្រះវិហារកាតូលិកចាស់
  • ឡឺបូកគោផាលេស (សណ្ឋាគារចាស់)
  • ដំណាក់ស្លាខ្មៅ
  • ដំណាក់ព្រះមុនីវង្សឬដំណាក់ស្តេច
  • វាលស្រែ ១០០
  • វាលស្រែ ៥០០
  • កន្លែងសមាធិ
  • Powered by Blogger.
    home ទំព័រដើម local_convenience_store Local Shop library_books បណ្ណាល័យ search ស្វែងរក
    ×

    ស្វែងរកអ្វីដែលអ្នកចង់បាន

    × Telegram
    អរគុណដែលបានអាន!

    ចូលរួមជាមួយ Blpost9 លើ Telegram ដើម្បីទទួលបានព័ត៌មានរហ័ស!

    JOIN TELEGRAM